loading...
កាលពីរសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ ឃែរ រ៉ូប៊ឺតក្រេសស៊ី អាយុ ៦៩ ឆ្នាំ ក្រោយពីទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធការរំលោភបំពានផ្លូវភេទលើក្មេងស្រី ។ការឃាត់ខ្លួននេះ ធ្វើឡើងនៅក្នុងហាងកាហ្វេមួយកន្លែង ហើយបន្ដឆែកឆេរក្នុងខុនដូមួយឈ្មោះ «ឌីអឹម» ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៩ ស្ថិតនៅសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន ។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះចំនួន ៤ នាក់ ដែលបានប្ដឹងជនបរទេសរូបនេះថា បានបំពានផ្លូវភេទលើកូនរបស់ខ្លួននាពេលកន្លងទៅ ។
ចំណែកក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែដឹងថា មានអាយុ ១៤ ឆ្នាំ ម្នាក់ អាយុ ១២ ឆ្នាំម្នាក់ អាយុ ៦ ឆ្នាំម្នាក់ និង អាយុ ៥ ឆ្នាំម្នាក់ ជាជនជាតិខ្មែរ ដែលមានទីលំនៅក្នុងខណ្ឌច្បារអំពៅ ។ នាពេលកន្លងមកបុរសរូបនេះ បានទាក់ទងឱ្យគេរកទិញក្មេងស្រីជាអនិជនទាំង ៤ នាក់ នាំទៅកាន់ខុនដូ ដែលខ្លួនជួលស្នាក់នៅ ដោយឱ្យក្មេងស្រីអាយុ ១៤ ឆ្នាំ ម្នាក់ចំនួន ៣០០០ ដុល្លារ ជាថ្នូរនឹងការរួមភេទជាមួយគេក្នុងរយៈពេល បី ថ្ងៃ ។ ចំណែកក្មេងស្រីតូចៗ ៣ នាក់ផ្សេងទៀត ឱ្យប្រាក់ម្តងៗពី ១០០ ទៅ ៣០០ ដុល្លារ ជាថ្នូរដើម្បីបៀមលិង្គ បបោសអង្អែល និង បៀតបៀនកេរ្តិ៍ខ្មាស់ ។
No comments:
Post a Comment