loading...
កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងកង់បណ្តាលឱ្យស្លាប់ម្នាក់ខូចខាតកង់០១ គ្រឿងកើតឡើងនៅថ្ងៃទី២៨ មេសា ២០១៧ វេលាម៉ោង៦ និង៥៥នាទី យប់លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ30-31 ស្ថិតក្នុងភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ប៉ូលិសនិយាយថា កង់០១គ្រឿង ជិះដោយឈ្មោះ ម៉ង់ ចំរើន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើតបណ្ដាលឱ្យរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក (រត់បាត់) ធ្វើដំណើរពីត្បូងទៅជើង ហើយបានមកបុកកង់ដែលឆ្លងកាត់ផ្លូវខាងលើ បណ្ដាលឱ្យស្លាប់អ្នកជិះកង់នៅកន្លែងកើតហេតុ។
ចំពោះសព បានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករថយន្តបានរត់គេចបាត់៕
No comments:
Post a Comment